នៅថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចសិក្សាដើម្បីដកស្រង់បទពិសោធន៍ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្សារភ្ជាប់ទៅនឹងគោលនយោបាយពាណិជ្ជកម្ម, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, លោកទីប្រឹក្សាបច្ចេកទេស, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ក៏បានជួបជាមួយ លោកស្រី Jill Collins ដែលជាប្រធានាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាល South Australia ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសធារណៈ និងការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។